«ទំនុកចិត្ត» រវាងរដ្ឋ និងវិស័យឯកជន នាំមកនូវ​ការវិនិយោគ និងការរីកចម្រើនជាមួយគ្នាជាបន្តបន្ទាប់


មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៌រថយន្តលើកទី២ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរៀបរាប់ពីបរិយាកាសដែលនាំនូវការអភិវឌ្ឍ និងការទទួលការវិនិយោគជាបន្តបន្ទាប់​ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា មិនថា រាជរដ្ឋាភិបាល អាណត្តិមុនៗ ឬ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានបង្កបរិយាកាសអំណោយផល សម្រាប់ការវិនិយោគ ព្រមទាំងមានឆន្ទៈនយោបាយខ្ពស់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ កិច្ចសហប្រតិបត្តិការទាំងអស់នេះ សុទ្ធតែបានកើតចេញពីទំនុកចិត្តមកលើសមត្ថភាពដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។


“ខ្ញុំចង់ឃើញវិស័យឯកជននៅក្នុងស្រុក និងក្រៅស្រុក មានភាពរីកចម្រើនជាបន្តបន្ទាប់ និងជាដៃគូដ៏មានសក្តានុពលរបស់កម្ពុជា ដើម្បីការរីកចម្រើនជាមួយគ្នា។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កបរិយាកាសអំណោយផលដល់អ្នកវិនិយោគទាំងអស់ ហើយកត្តាសុខសន្តិភាព ស្ថិរភាព គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។ សូមឱ្យវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១