ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤

កន្លងមក ក្រសួងមុខងារសាធារណៈ បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដល់ជនមានពិការភាពបានចូលរួមក្នុងការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការឱ្យបម្រើការងារតាមក្រសួង ស្ថាប័ន។ យើងទាំងអស់គ្នា ទទួលស្គាល់នូវតម្លៃ និងសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនមានពិការភាព។ គណៈកម្មការរៀបចំការប្រឡងប្រជែង បានយកចិត្តទុកដាក់ប្រកបដោយបរិយាបន្ន ដែលជាផ្នែកមួយនៃគោលការណ៍នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័ន នោះគឺ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។
សូមចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ជនមានពិការភាព ក្នុងការចូលរួមគ្រប់សកម្មភាពនៃកិច្ចការសង្គម ស្ថាប័នការងារ គ្រប់វិស័យទាំងស្ថាប័នរដ្ឋ និងឯកជន ស្របតាមផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨៕