ទិដ្ឋភាពទូទៅក្នុងថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមាន លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូន មកពីតាមបណ្ដារាជធានី ខេត្ត រួមទាំងភ្ញៀវទេសចរបរទេស អញ្ជើញចូលរួមទស្សនាការប្រណាំងទូកង និងទស្សនាតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ
ទិដ្ឋភាពទូទៅក្នុងថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមាន លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូន មកពីតាមបណ្ដារាជធានី ខេត្ត រួមទាំងភ្ញៀវទេសចរបរទេស អញ្ជើញចូលរួមទស្សនាការប្រណាំងទូកង និងទស្សនាតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានឧបត្ថម្ភទូកចំនួន៤ មកពីខេត្តកំពង់ស្ពឺ មានចំណុះទូកសរុប ២០០នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងស្មារតីជាអ្នកកីឡា ប្រកបដោយសាមគ្គីភាព និងភាតរភាព រួមមាន៖ ១)ម៉ានីតេជះសែនជ័យ ២)ម៉ានីធិបតី សែនជ័យ ៣)សោភ័ណតេជោមានជ័យបារមីកំពង់ស្ពឺ និង៤)ម៉ានីតេជះសែនជ័យបារមីកំពង់ស្ពឺ។
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤