ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះផែនការវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះផែនការវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលជាផែនការភេរវកម្មប៉ុនប៉ងធ្វើឃាតឥស្សរជនជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងក្រុមគ្រួសារ។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះផែនការវាយប្រហារដោយជ្រូនចូលភូមិគ្រឹះរបស់ សម្តេចតេជោ និងក្រុមគ្រួសារ និងសូមអំពាវនាវដល់សមត្ថកិច្ចគ្រប់កម្រិត សូមចាត់វិធានការផ្លូវច្បាប់ និងតឹងរ៉ឹងបំផុត ចំពោះជនទាំងឡាយណា ដែលពាក់ព័ន្ធការរៀបចំផែនការវាយប្រហារដោយដ្រូនខាងលើ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពថ្នាក់ដឹកនាំ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ស្ថិរភាពនយោបាយ និងសុខដុមនីយកម្មនៃសង្គមជាតិ៕