ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ព្រមទាំងក្រុមគ្រួសារ សូមជូនដំណើរ ឯកឧត្តម ទិន សុខឃួន ជាលើកចុងក្រោយ


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ព្រមទាំងក្រុមគ្រួសារ សូមជូនដំណើរ ឯកឧត្តម ទិន សុខឃួន ជាលើកចុងក្រោយ។ សូមវិញ្ញាណក្ខន្ធ ឯកឧត្តមបានយោនយកក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដើម្បីផ្តល់ព្រះអគ្គីបូជាសព ឯកឧត្តម ទិន សុខឃួន អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ នៅវត្តគៀនឃ្លាំង។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទិន សុខឃួន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ទិន សុខឃួន អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១