ថ្ងៃស្អែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយតាមតំបន់របស់គណៈកម្មការជាតិវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ


សិក្ខាសាលានេះប្រព្រឹត្តទៅដើម្បីផ្សព្វផ្សាយព័ត៌មាន និងចែករំលែកវិធីសាស្រ្តអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់ សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តសៀមរាប។


សូមជម្រាបផងដែរថា នៅក្នុងបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងអញ្ជើញទស្សនកិច្ចអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៣ ចំនួន២ គឺមណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យព្រះឥន្ទកោសារ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏នឹងអញ្ជើញញធ្វើទស្សនកិច្ចនៅមន្ទីរមុខងារសាធារណៈខេត្តសៀមរាបផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១