ថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ


ក្រោយពីបានចូលរួមកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ លើកទី៧ (7th ACCSM+3) ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម ប្រកបដោយជោគជ័យ។ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកប្រទេសវិញ ដោយបាននាំយកនូវលទ្ធផលល្អៗជាច្រើនចេញពីកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានលើកទី២២ និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ លើកទី៧ រួមទាំងការនាំយកភាពជាប្រធានប្តូរវេននៃ ACCSM មកកាន់កម្ពុជា សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ ផងដែរ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពចូលរួមអបអរសាទរ និងសូមគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ប្រកបដោយសុខសុវត្ថិភាពក្នុងដំណើរត្រឡប់មកកាន់មាតុប្រទេសវិញ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១