ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេក្ខជនបាន និងកំពុងចូលប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ ជាបន្តបន្ទាប់តាមបន្ទប់នីមួយៗ។ ក្នុងវិញ្ញាសានេះ បេក្ខជនម្នាក់ប្រើប្រាស់ថេរវេលា ចន្លោះពី ១៥នាទី ទៅ ២០នាទី ដើម្បីឆ្លើយសំណួរដែលជាការធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ ហេតុប្បទ្ទេសរបស់បេក្ខជន ចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ ជំនាញឯកទេស ឬគណនេយ្យ (ផ្អែកលើមុខតំណែង) ចំណេះដឹងអំពីការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងមុខងារសាធារណៈ ព្រមទាំងសមត្ថភាពជំនាញក្នុងការអនុវត្តការងារ (បទពិសោធន៍ការងារ) សម្រាប់រយៈពេលពី ១៥នាទី ទៅ ២០នាទី ក្នុងបេក្ខជន ១នាក់។

មិនថាការប្រឡងប្រជែង ត្រូវបានរៀបចំជាច្រើនលើក ច្រើនសារ ឬច្រើនដំណាក់កាលយ៉ាងណាក្តី ក៏គណៈកម្មការរៀបចំការប្រឡងប្រជែង បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត តាមគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពដែលបានកំណត់ ស្របជាមួយនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងជាពិសេសស្របតាមអនុសាសន៍ដ៏ខ្ពងខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១