តើអ្នកដឹងទេ?


បេក្ខជនប្រឡងជាប់ជាស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា នឹងទទួលអត្ថប្រយោជន៍ការងាររួមមាន៖

👉 ទទួលបានការបណ្តុះបណ្តាលគរុកោសល្យ និងធ្វើកម្មសិក្សាដោយទទួលបានប្រាក់អាហារូបករណ៍ស្មើ ៧០% នៃបៀវត្សសរុបរបស់ក្របខណ្ឌគ្រូបង្រៀនទៅតាមប្រភេទក្របខណ្ឌ

👉 ទទួលបានក្របខណ្ឌប្រភេទ “ខ” ក្រោយការបណ្តុះបណ្តាលគរុកោសល្យមធ្យមសិក្សាទុតិយភូមិ+២ (១២+២)

👉 ទទួលបានក្របខណ្ឌប្រភេទ “ក” ចំពោះបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ និងមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានា របស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១