តើអ្នកដឹងទេ?
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤

ការប្រឡងប្រជែងជ្រើសរើសមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព្រឹត្តទៅដោយចែកចេញជា ៣ដំណាក់កាល៖
👉ដំណាក់កាលទី១៖ វិញ្ញាសាសរសេរលើកទី១
👉ដំណាក់កាលទី២៖ វិញ្ញាសាសរសេរលើកទី២
👉ដំណាក់កាលទី៣៖ វិញ្ញាសាសួរផ្ទាល់មាត់។
បញ្ជាក់៖ មានតែបេក្ខជនដែលបានប្រឡងប្រជែងជាប់ដំណាក់កាលនីមួយៗតែប៉ុណ្ណោះ ទើបអាចបន្តចូលរួមប្រឡងប្រជែងលើវិញ្ញាសាជាបន្តបន្ទាប់។ ទន្ទឹមនោះ បេក្ខជនដែលបានប្រឡងជាប់ដំណាក់កាលចុងក្រោយចំនួន ២៥៧នាក់ នឹងត្រូវចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមមុខជំនាញដែលខ្លួនបានជ្រើសរើសនៅពេលដាក់ពាក្យចូលរួមប្រឡងប្រជែង។