តើអ្នកដឹងទេ? ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី១) សម័យប្រឡងថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤ មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចែកជា ២វេន៖

👉 សម្រាប់វេនទី១៖ ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី ប្រើប្រាស់ ១២៤បន្ទប់ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ មកពីរាជធានីភ្នំពេញ និងខេត្តចំនួន១១ រួមមាន៖ ខេត្តកណ្តាល, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
👉 សម្រាប់វេនទី២៖ ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង ១៨:០០នាទី បេក្ខជនមានចំនួន ៥,២៦៦នាក់ មកពីខេត្តចំនួន១៣ រួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្តសៀមរាប, ខេត្តកំពត ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តពោធិ៍សាត់, ខេត្តតាកែវ, ខេត្តឧត្តរមានជ័យ, ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានា របស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)