តាមរយៈការស្ទង់មតិជាមួយសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ បានឱ្យដឹងថាបេក្ខជនដែលបានឆ្លងកាត់ការប្រឡងប្រជែងដោយផ្ទាល់ មានជឿជាក់ និងមានទំនុកចិត្តខ្ពស់លើគ្រប់ដំណើរការរៀបចំការប្រឡងប្រជែង


តាមរយៈការស្ទង់មតិជាមួយសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ បានឱ្យដឹងថាបេក្ខជនដែលបានឆ្លងកាត់ការប្រឡងប្រជែងដោយផ្ទាល់ មានជឿជាក់ និងមានទំនុកចិត្តខ្ពស់លើគ្រប់ដំណើរការរៀបចំការប្រឡងប្រជែង ជាពិសេសការបញ្ជៀសបាននូវហានិភ័យនានាជុំវិញការតាក់តែង និងការគ្រប់គ្រងវិញ្ញាសា បានយ៉ាងល្អបំផុត។

ក្នុងបទបង្ហាញនៃលទ្ធផលស្ទង់មតិ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើករៀបរាប់ថា រាល់ដំណាក់កាលនីមួយៗនៃការប្រឡង គណៈកម្មការតែងតែបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ដើម្បីផ្តល់សេវាសាធារណៈ​នេះ ជូនប្រជាពលរដ្ឋ យុវជន និងជាបេក្ខជនទាំងអស់ប្រកបដោយទំនុកចិត្ត។ នេះជាឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។

សូមជម្រាបថា ពិធីសំណេះសំណាលជាមួយបេក្ខជនជ័យលាភី ដែលឆ្លងកាត់ការប្រឡងប្រជែង ដែលដំណើរការរៀបចំដោយក្រសួងមុខងារសាធារណៈ បែបនេះ ជាការរៀបចំលើកទី៣ហើយ ក្នុងគោលបំណង សំណេះសំណាល ស្ទង់មតិយោបល់ ចំណាប់អារម្មណ៍ និងស្តាប់បទពិសោធរបស់បេក្ខជនដែលបានឆ្លងកាត់ការប្រឡងប្រជែងនាពេលកន្លងមក ដើម្បីជាការវាយតម្លៃ និងប្រមូលធាតុចូលផ្សេងៗដើម្បីកែលម្អឱ្យបានកាន់តែប្រសើរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១