តាមការគ្រោងទុក បេក្ខជន៨០៩នាក់នឹងត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក របស់រដ្ឋបាលខេត្តសៀមរាប


ខណៈនេះ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល គណៈកម្មការ អនុគណៈកម្មការប្រឡងប្រជែងពាក់ព័ន្ធ​ កំពុងរៀបចំ និងបំពេញតួនាទីរបស់ខ្លួនដែលបានចែកក្នុងសេចក្តីសម្រេច យ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើឱ្យដំណើរប្រឡងនៅពេលស្អែក ប្រាកដថាមិនមានកំហុសឆ្គង។

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមយកឱកាសនេះ ជូនពរដល់បេក្ខជនទាំងអស់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងសូមរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រៀមខ្លួនចូលរួមប្រឡងដោយអនុវត្តន៍តាមបទបញ្ញត្តិ និងការណែនាំរបស់ការប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១