ដើម្បីឱ្យមានភាពច្បាស់លាស់ នៅក្នុងដំណាក់កាលកែវិញ្ញាសា ឯកឧត្តម យក់ ប៊ុនណា អនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានណែនាំ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤
ដើម្បីឱ្យមានភាពច្បាស់លាស់ នៅក្នុងដំណាក់កាលកែវិញ្ញាសា ឯកឧត្តម យក់ ប៊ុនណា អនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានណែនាំ តម្រង់ទិសដល់ក្រុមការងារដែលចូលរួមកែសន្លឹកកិច្ចការ ស្របពេលជាមួយគ្នា ដែលអនុគណៈកម្មការកំណែសន្លឹកកិច្ចការ កំពុងអនុវត្តនីតិវិធីផ្សេងៗ លើសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបថា រាល់សន្លឹកកិច្ចការដែលកែរួចរាល់ទាំងអស់ នឹងត្រូវពិនិត្យបន្ថែមពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីបញ្ចៀសរាល់បញ្ហាទាំងឡាយដែលកើតឡើងជាយថាហេតុ គឺធ្វើយ៉ាងណាមិនឱ្យមានកំហុសជាដាច់ខាត។ លើសពីនេះ ក៏មានការចូលរួមសង្កេតការណ៍ពីតំណាងសាកលវិទ្យាល័យ និងសាធារណជនផងដែរ។