ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាមជាចាំបាច់ សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នាសាលាភូមិន្ទរដ្ឋបាល
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥

ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានបំណងចូលរួមបរិច្ចាគឈាម សូមមេត្តាចុះឈ្មោះតាមរយៈតំណភ្ជាប់ (link) https://go.gov.kh/era/blooddonation
ឬ QR Code ដែលបានជូនភ្ជាប់។
ការចូលរួមចំណែករបស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា គឺជាបង្ហាញនូវសមានចិត្តដ៏ថ្លៃថ្លាប្រកបដោយមនុស្សធម៌ និងសង្គហធម៌ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ក៏ដូចជាជួយសង្គមជាតិយើងផងដែរ។
ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៦០ ៩៤៣ ៨២៤, ០៦៩ ៥៧៣ ០៣៩, ០៩២ ៧២២ ០៩៦៕