ដូចសព្វមួយដង រាល់ការប្រឡងប្រជែង ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ការតាក់តែងវិញ្ញាសា ត្រូវដំណើរការនៅពេលព្រឹក ការប្រឡងប្រជែងនៅពេលរសៀល ស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល
ដូចសព្វមួយដង រាល់ការប្រឡងប្រជែង ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ការតាក់តែងវិញ្ញាសា ត្រូវដំណើរការនៅពេលព្រឹក ការប្រឡងប្រជែងនៅពេលរសៀល ស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ពេលនេះ ក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការនានា បានមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល តាំងពីព្រលឹមស្រាងៗ ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួន តាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការនានាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ដែលបានកំណត់។
លើសពីនេះ ដំណើរការនៃការតាក់តែងវិញ្ញាសា បាន និងកំពុងចាប់ផ្តើមរៀបចំដូចសព្វមួយដង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានធ្វើការណែនាំដល់គណៈមេប្រយោគ នូវនីតិវិធីនៃការតាក់តែងវិញ្ញាសា ដើម្បីដាក់ជាជម្រើសវិញ្ញាសា ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើស និងសម្រេច យកវិញ្ញាសា ១ជម្រើសចុងក្រោយ៕