ឆ្លៀតមុនកាត់វិញ្ញាសាជានិមិត្តរូប ជូនទៅដល់បេក្ខជនសម្រាប់ការប្រឡង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានអញ្ជើញសួរសុខទុក្ខអាណាព្យាបាល និងក្រុមគ្រួសាររបស់បេក្ខជន ដែលកំពុងតែរង់ចាំ នៅខាងក្រៅមណ្ឌលប្រឡង
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤
គណៈកម្មការការរៀបចំការប្រឡងប្រជែង បានរៀបចំទីតាំងជូនក្រុមគ្រួសារ អាណាព្យាបាល ដើម្បីសម្រាករង់ចាំលើកទឹកចិត្តក្រុមគ្រួសារ កូន ក្មួយរបស់ខ្លួនផងដែរ ក្រៅពីនេះ ក៏មានការផ្តល់ជូនភេសជ្ជៈ ទឹកពិសា និងនំ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាលាភូមិន្ទរដ្ឋបាល។
តាមរយៈកាយវិការខ្វាយខ្វល់ទាំងនេះ សូមបងប្អូនអាណាព្យាបាលជឿទុកចិត្ត លើការរៀបចំការប្រឡងប្រជែង ដែលតែងតែឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។» សូមជូនពរបេក្ខជន ទទួលបានលទ្ធផលជាទីគាប់ចិត្តគ្រប់ៗគ្នា។