ឆ្លៀតពេលពីការបំពេញការងារដ៏មមារញឹក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជននៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២)
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥
ឆ្លៀតពេលពីការបំពេញការងារដ៏មមារញឹក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជននៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២)។ ខណៈនេះ គណៈកម្មការ និងក្រុមការងារកំណែសន្លឹកកិច្ចការ កំពុងកែសន្លឹកកិច្ចការមិនបានសម្រាក ឬសំចៃដៃឡើយ ដោយមានការចូលរួមឃ្លាំមើលជាប់ជាប្រចាំពីអ្នកសង្កេតការណ៍។
សូមកោតសរសើរ និងសូមអរគុណមន្ត្រីរាជការរបស់យើងគ្រប់ៗរូប រួមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សេវាសាធារណៈ មួយនេះ ជូនពលរដ្ឋពោរពេញទៅដោយឧត្តមភាព៕