ចាប់ផ្តើមការតាក់តែងវិញ្ញាសា ព្រឹកនេះ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែងនាពេលរសៀល


តាំងពីព្រលឹមស្រាងៗ ការតាក់តែងវិញ្ញាសា បានដំណើរការ ដោយមានការណែនាំដល់អនុគណៈកម្មការតាក់តែងវិញ្ញាសា នូវនីតិវិធីនៃការតាក់តែងវិញ្ញាសា។ បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ លើសពីមួយជម្រើស វិញ្ញាសាតែមួយជម្រើសតែប៉ុណ្ណោះត្រូវបានជ្រើសរើសដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡង មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។

វិញ្ញាសាដែលតាក់តែងព្រឹកនេះ មានចំនួន៣ រួមមាន៖ ១.វិញ្ញាសាជំនាញ/បច្ចេកទេស ២.វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និង ៣.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១