“គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព” គឺជាគោលការណ៍នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤
“គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព” គឺជាគោលការណ៍នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រតិបត្តិករលើការដឹកនាំការប្រឡងប្រជែងនេះ ក្រសួងមុខងារសាធារណៈ តែងតែប្រកាន់ខ្ជាប់យ៉ាងហ្មត់ចត់គ្រប់ចំណុចនៃគោលការណ៍ទាំងអស់ដែលមានចែង។ គណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែគិតគូរ យកចិត្តដាក់ និងផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនក្នុងការដាក់ពាក្យចូលរួមប្រឡងប្រជែងប្រកបដោយបរិយាបន្ន។