គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) សូមជូនបញ្ជីឈ្មោះបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៤ ល្អជាងគេទាំង៥ និងកាលវិភាគនៃការធ្វើបទបង្ហាញ សម្រាប់ការវាយតម្លៃក្នុងដំណាក់កាលពិនិត្យវាយតម្លៃសម្រេចចុងក្រោយរបស់ គ.វ.ជ.


⏱️កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥

👉ទីតាំង៖ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/HGu5XB6eL4iwiigP8

ផ្អែកលើលទ្ធផលនៃការចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភី គណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាពជ័យលាភីវិទ្យាល័យ សាលាមត្តេយ្យសិក្សា មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣គំរូ ចំនួន៥ ក្នុងមួយកម្រិត ដើម្បីមកចូលរួមកម្មវិធីធ្វើបទបង្ហាញ សម្រាប់ការពិនិត្យវាយតម្លៃសម្រេចចុងក្រោយរបស់គ.វ.ជ. តាមកាលបរិច្ឆេទដូចមានកំណត់ ក្នុងតារាងជូនភ្ជាប់មកជាមួយ។ កម្មវិធីពិនិត្យវាយតម្លៃសម្រេចចុងក្រោយរបស់គ.វ.ជ.នេះ នឹងប្រព្រឹត្តទៅនៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។

បញ្ជាក់៖

– បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈ ដែលមិនបានបញ្ជូនតំណាងមកចូលរួមកម្មវិធីធ្វើបទបង្ហាញ តាមកាលកំណត់ ត្រូវចាត់ទុកថាបោះបង់នូវសិទ្ធិក្នុងការចូលរួមប្រឡងប្រជែង

– តំណាងបេក្ខភាពជ័យលាភីមានរយៈពេល៣០នាទី សម្រាប់ការធ្វើបទបង្ហាញអំពីការអនុវត្តនិងសមិទ្ធផល នៃការអនុវត្តលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ សម្រាប់កម្រិតរបស់ខ្លួន និងមានពេល២០ នាទីសម្រាប់សំណួរ-ចម្លើយ

– ការបញ្ជូនប្រធានអង្គភាព មកចូលរួមធ្វើបទបង្ហាញជាតំណាងរបស់អង្គភាព ត្រូវបានលើកទឹកចិត្ត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១