គណៈកម្មការរៀបចំការប្រឡងប្រជែង បានកំណត់យកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ


ប្រសិនបើគ្មានការផ្លាស់ប្តូរនោះទេ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីបម្រើការងារនៅក្រសួងចំនួន២ ត្រូវបានកំណត់ដូចខាងក្រោម៖ ​(១) កំណត់យកថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២៤ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលមានមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង (២) កំណត់យកថ្ងៃទី០១​ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ ការកំណត់នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលដឹកនាំដោយ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១