គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រូវបិទបញ្ចប់ការទទួលពាក្យ ត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមចូលទៅកាន់គេហទំព័រ sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតប និងបំពេញលក្ខខណ្ឌបន្ត ត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី។
អនុគណៈកម្មការទទួលពាក្យ នឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដើម្បីដាក់ឱ្យបេក្ខជន ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcsnewmrd និងស្តេន QR Code ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់សាមីខ្លួននៅក្នុងបញ្ជីឈ្មោះបណ្តោះអាសន្ន និងស្នើធ្វើការកែតម្រូវពាក់ព័ន្ធនឹងកំហុសអក្ខរាវិរុទ្ធ ភេទ និងថ្ងៃខែឆ្នាំកំណើត ក្នុងរយៈពេលកំណត់ខាងលើ។ ផុតរយៈពេលនេះ បេក្ខជនមិនអាចស្នើកែតម្រូវបានឡើយ។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)