គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣៥ ចំនួន ២០០នាក់


ការបណ្តុះបណ្តាលមានរយៈពេល២ឆ្នាំ ចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ នៅសាលាមធ្យមសិក្សាគរុកោសល្យ មត្តេយ្យមជ្ឈិម ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង។


ចំពោះបេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈតំណភ្ជាប់ (link) https://go.gov.kh/era/mcskindergarten ឬ ស្តេន QR Code ចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ រហូត ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១