គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ត្រូវបានបិទបញ្ចប់ហើយ


ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមចូលទៅកាន់គេហទំព័រ sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតប និងបំពេញលក្ខខណ្ឌបន្ត។


👉អនុគណៈកម្មការទទួលពាក្យ នឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដើម្បីដាក់ឱ្យបេក្ខជនធ្វើការពិនិត្យ នឹងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់៖https://go.gov.kh/era/mcsregnew និងស្កេន QR Code ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។


👉 ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០៩៨ ៥៥២ ៥៧៧, ០១១ ៨៩២ ០៣៩, ០១២ ៧៥៧ ៣៨០, ០៦១ ២៦៨ ៩៩៩, ០៧៨ ២៤៣ ២៣៥, ០១០ ៤៣៧ ៩២២, ០១៧ ៥៥១ ០២១ រៀងរាល់ម៉ោងធ្វើការ។


ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

១.ក្រសួងមុខងារសាធារណៈ https://t.me/mcsgovkh

២.ព័ត៌មានមុខងារសាធារណៈ https://t.me/CivilServiceNews31

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១