គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន នៅបឋមសិក្សា នឹងត្រូវបិទបញ្ចប់ការទទួលពាក្យក្នុងប្រព័ន្ធអនឡាញ ត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត។
ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមចូលទៅកាន់គេហទំព័រ sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតប និងបំពេញលក្ខខណ្ឌបន្ត។
អនុគណៈកម្មការទទួលពាក្យ នឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដើម្បីដាក់ឱ្យបេក្ខជនធ្វើការពិនិត្យ នឹងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcsregnew និងស្កេន QR Code ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
១.ក្រសួងមុខងារសាធារណៈ https://t.me/mcsgovkh
២.ព័ត៌មានមុខងារសាធារណៈ https://t.me/CivilServiceNews31