គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលត្រូវប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ (វិញ្ញាសាសរសេរលើក២) ដែលនឹងប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖


👉 វិញ្ញាសាប្រឡង


១-ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ + ១ (កម្រិតបរិញ្ញាបត្រ)៖


– ឯកទេសគណិតវិទ្យា ឬ រូបវិទ្យា រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) មេគុណ៣


– ភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោង១៥:០០នាទី-១៧:០០នាទី) មេគុណទ


២-ប្រព័ន្ធបណ្តុះបណ្តាល ១២+ ៤ (កម្រិតថ្នាក់ទី១២)៖


ឯកទេសគីមីវិទ្យា ឬ ជីវវិទ្យា រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) មេគុណ៣


– ភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោង១៥:០០នាទី-១៧:០០នាទី) មេគុណ១


៣-ប្រព័ន្ធបណ្តុះបណ្តាល ១២ ២ (កម្រិតថ្នាក់ទី១២)៖


– មុខវិជ្ជាឯកទេសទី១ រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) មេគុណ៣


– មុខវិជ្ជាឯកទេសទី២ រយៈពេល ២ម៉ោង (១៥:០០នាទី-១៧:០០នាទី) មេគុណ២


👉បញ្ជាក់៖


• បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង(ម៉ោង១១:៣០នាទី) និងភ្ជាប់មកជាមួយនូវ៖ សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬធាយា(ព្រះសង្ឃ) ឬលិខិត បញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច បើកពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។


• សម្លៀកបំពាក់សមរម្យរ


– សម្រាប់ស្ត្រី៖ សំពត់ពណ៌ខ្មៅ ឬពណ៌ទឹកប៊ិចចាស់ក្រោមជង្គង់ និងអាវពណ៌ស


– សម្រាប់បុរស ៖ ខោជើងវែងពណ៌ខ្មៅ ឬពណ៌ទឹកប៊ិកចាស់ និងអាវពណ៌ស។


👉ចំពោះការបែងចែកលេខបន្ទប់ លេខតុ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការនៃការប្រឡង នឹងត្រូវប្រកាសផ្សព្វផ្សាយនៅពេលក្រោយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមរបក្ខជនទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តឱ្យបានម៉ឺងម៉ាត់។


👉ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖


១.ក្រសួងមុខងារសាធារណៈ https://t.me/mcsgovkh


២.ព័ត៌មានមុខងារសាធារណៈ https://t.me/CivilServiceNews31

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១