គណៈកម្មការរៀបចំការប្រឡងប្រជែង សូមបញ្ជាក់កាលបរិច្ឆេទ និងមណ្ឌលប្រឡង ជូនដល់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា
ស្ថិតនៅ៖ បណ្ណាល័យវីដេអូ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤
១. ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មណ្ឌលប្រឡងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) https://maps.app.goo.gl/reJJJtjQjPsgiUH58
២. ថ្ងៃទី៣ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ មណ្ឌលប្រឡងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ឬហៅថាសាលាច្បាប់ https://maps.app.goo.gl/3ejBLWywFAK9CZFw8
៣. ថ្ងៃទី៣ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ មណ្ឌលប្រឡងនៅសាលាភូមិន្ទរដ្ឋបាល (ERA/RSA) https://maps.app.goo.gl/pP5vxtjYWipPADPw6
សូមបេក្ខជនទាំងអស់កត់សម្គាល់ និងបន្ថែមការយកចិត្តទុកដាក់លើកត្តាផ្សេងៗដូចជា អាកាសធាតុក្តៅ ចំណតយានយន្តមានកំណត់ ឬការកកស្ទះចរាចរណ៍ជាដើម និងសូមគោរពតាមបទប្បញ្ញត្តិឱ្យបានខ្ជាប់ខ្ជួន។