គណៈកម្មការរៀបចំការប្រឡងប្រជែង បានអនុញ្ញាតឱ្យបេក្ខជន បានពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន តាមការស្នើសុំ


និយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលបានចែងថា ក្នុងរយៈពេលមួយសប្តាហ៍ក្រោយការប្រកាសលទ្ធផល បេក្ខជនអាចស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួនបាន។ ក្នុងន័យនេះ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការមេប្រយោគ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ បានអនុញ្ញាតឱ្យបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ចំនួន ៣នាក់ (ស្រី ២នាក់) ដែលបានដាក់ពាក្យស្នើសុំបានពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន នៅសាលាភូមិន្ទរដ្ឋបាល។

ក្រោយបានពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន និងទទួលបានការពន្យល់ណែនាំបន្ថែមពីអនុគណៈកម្មការរួចមក បេក្ខជនទាំង៣ បានឈ្វេងយល់បន្ថែមពីដំណើរការ នៃការរៀបចំការប្រឡងប្រជែង និងព្រមទទួលយកនូវលទ្ធផលដោយអស់ចិត្ត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១