គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលមានរាយនាម​នៅក្នុងសេចក្តីសម្រេច លេខ ២៩០៤/២៤ មស.សសរ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីការទទួលស្គាល់បេក្ខជនសម្រាប់ការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ ត្រូវចូលរួមការប្រឡង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤


👉 មណ្ឌលប្រឡងនៅសាកល​វិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) https://maps.app.goo.gl/reJJJtjQjPsgiUH58

សូមបេក្ខជន​ និងសាធារណជន មេត្តាអានដោយយកចិត្តទុកដាក់ អំពីខ្លឹមសារនៃសេចក្តីជូនដំណឹងដែលបានជូនភ្ជាប់ និងដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមតាមដានបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១