ខណៈដែលការជ្រើសរើសមន្ត្រីរាជការស៊ីវិល នៅក្នុងក្របខណ្ឌផ្សេងៗ កំពុងស្ថិតក្នុងដំណាក់កាលផ្សព្វផ្សាយ និងដាក់ពាក្យ ក្រសួងមុខងារសាធារណៈ សូមជូននូវវីដេអូខ្លី ស្តីពី ការចែករំលែកបទពិសោធរបស់បេក្ខជនជ័យលាភី ដែលបានឆ្លងកាត់ការប្រឡងប្រជែងកន្លងមក ជូនដល់សាធារណជន ពិសេសបេក្ខជនដែលមានបំណងចូលរួមប្រឡងប្រជែងជាបន្តបន្ទាប់
សូមអញ្ជើញទស្សនានិងស្តាប់ការចែករំលែកបទពិសោធ របស់បេក្ខជនជ័យលាភី នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ក្នុងជំនួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាមួយនឹងគរុនិស្សិត ដែលកំពុងទទួលការបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលគរុកោសល្យខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការប្រឡងប្រជែង សូមតាមដានការផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)