ក្រសួងមុខងារសាធារណៈ សូមជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា ក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»

ក្រសួងមុខងារសាធារណៈ សូមជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា ក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល នៅសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងធ្វើវឌ្ឍនភាពការងារសំខាន់ៗ របស់ក្រសួងមុខងារសាធារណៈ ដែលសម្រេច បានក្នុងរយៈពេល៩ខែកន្លងមក រួមទាំងការធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមយកព័ត៌មាន សូមអានខ្លឹមសារក្នុងសេចក្តីជូនដំណឹង ឬទាក់ទង៖
– លោកស្រី នង ចន្ទី លេខទូរស័ព្ទ ០៧០ ៨៧១ ៨៨៩
– កញ្ញា យុទ្ធ ស្រីរ័ត្ន តាមរយៈលេខទូរស័ព្ទ ០១០ ៣៦២ ៣៩០។ សូមអរគុណ