ក្រសួងមុខងារសាធារណៈ រៀបចំស្តង់ព័ត៌មានបង្ហាញពីសកម្មភាព សមិទ្ធផលនានា និងតួនាទីសូមអញ្ជើញបងប្អូន សិស្ស និស្សិត និងសាធារណជន ចូលរួមទស្សនាស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ ដើម្បីឈ្វេងយល់អំពីតួនាទី និងភារកិច្ចមន្ត្រីរាជការស៊ីវិល ឬទទួលបានព័ត៌មាន ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤»


ក្រសួងមុខងារសាធារណៈ រៀបចំស្តង់ព័ត៌មានបង្ហាញពីសកម្មភាព សមិទ្ធផលនានា និងតួនាទីសូមអញ្ជើញបងប្អូន សិស្ស និស្សិត និងសាធារណជន ចូលរួមទស្សនាស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ ដើម្បីឈ្វេងយល់អំពីតួនាទី និងភារកិច្ចមន្ត្រីរាជការស៊ីវិល ឬទទួលបានព័ត៌មាន ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» នៅមជ្ឈមណ្ឌលកោះពេជ្រ អគារ G និង H។


ក្រសួងមុខងារសាធារណៈ កំពុងដាក់តាំងបង្ហាញសកម្មភាព និងសមិទ្ធផលនានា ក៏ដូចជារីករាយក្នុងការផ្តល់ព័ត៌មាននានាជុំវិញតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល និងឱកាសនានាដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល។ សាធារណជន អាចអញ្ជើញសាកសួរព័ត៌មាននៅស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈនៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» ដែលជាវេទិកាប្រមូលផ្តុំឱកាសការងារជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១