ក្រសួងមុខងារសាធារណៈ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»


ក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទសារព័ត៌ ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»​ ក្រោមគណៈធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។


សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងធ្វើវឌ្ឍនភាពការងារសំខាន់ៗ របស់ក្រសួងមុខងារសាធារណៈ ដែលសម្រេចបានក្នុងរយៈពេល ៩ខែកន្លងមក រួមទាំងការធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។


សូមតាមដានខ្លឹមសារនៃសន្និសីទសារព័ត៌ នៅតាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានាដែលបានចូលរួម និងនៅលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ជាបន្តបន្ទាប់រួមមាន៖

១.ក្រសួងមុខងារសាធារណៈ https://t.me/mcsgovkh

!– wp:paragraph –>

២.ព័ត៌មានមុខងារសាធារណៈ https://t.me/CivilServiceNews31

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១