ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលមន្ត្រីលើការងារអធិការកិច្ចមុខងារសាធារណៈ
អគ្គាធិការដ្ឋាននៃក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធការងារពាក់ព័ន្ធនឹងការពិនិត្យវាយតម្លៃ និងអធិការកិច្ចមុខងារសាធារណៈ រយៈពេលចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដល់មន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន តទៅនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពរបស់ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងពិធីបើក និងឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ សម្រាប់ពិធីបិទ។
វគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធនេះ មានបទបង្ហាញចំនួន៦គឺ៖ (១).ការចុះអធិការកិច្ចពាក់ព័ន្ធនឹងការបង្វែរប្រាក់បៀវត្សដែលបានបេីកលេីសចូលថវិការដ្ឋវិញ (២).ដំណេីការនៃការប្រមូលទិន្នន័យពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងវត្តមាន និងស្ថានភាពមន្រ្តីរាជការសុីវិល និងមន្រ្តីជាប់កិច្ចសន្យាតាមក្រសួង ស្ថាប័នថ្នាក់ជាតិ (៣).ការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ិវិល និងមន្រ្តីជាប់កិច្ចសន្យាតាមក្រសួង ស្ថាប័នថ្នាក់ជាតិ (៤).សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ (៥).សេចក្តីព្រាងអនុក្រឹត្យស្តីពីអធិការកិច្ចមុខងារសាធារណៈ (៦).វិធីសាស្ត្រនៃការតាមដាន និងត្រួតពិនិត្យក្នុងការអនុវត្តគោលនយោបាយសាធារណៈ។