កំពុងដំណើរការ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់កុដិ ១ខ្នង និងសមិទ្ធផលនានាក្នុងវត្តសុវណ្ណគិរី ហៅវត្តកំប៉ូត


ខណៈនេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តកំប៉ូត ស្ថិតក្នុងមូលដ្ឋានភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តកំប៉ូតនេះ មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះមេគណខេត្តកំពង់ស្ពឺទាំងពីរគណៈ ព្រះថេរានុត្ថេរៈជាច្រើនអង្គ ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមប្រមាណ១០៨០ អង្គ/នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១