កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន លើការរៀបចំអនុក្រឹត្យស្តីពីការកែប្រែ និងដំឡើងបៀវត្សប្រចាំខែ និងការឧបត្ថម្ភផ្សេងៗសម្រាប់មន្រ្តីរាជការនិងបុគ្គលិកបំពេញភារកិច្ចនៅតាមស្ថានតំណាងកម្ពុជា
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែប្រែ និងដំឡើងបៀវត្សប្រចាំខែ និងការឧបត្ថម្ភផ្សេងៗសម្រាប់មន្រ្តីរាជការនិងបុគ្គលិកបំពេញភារកិច្ចនៅតាមស្ថានតំណាងកម្ពុជា ជាមួយតំណាងក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ការរៀបចំអនុក្រឹត្យនេះ អនុលោមអនុក្រឹត្យចាស់ គោលបំណងកែប្រែចំណាត់ថ្នាក់ប្រទេសនិងបញ្ចូលប្រទេសបន្ថែមមួយចំនួនដែលមានស្ថានតំណាងប្រទេសកម្ពុជា និងរៀបចំដំឡើងបៀវត្សប្រចាំខែ ប្រាក់ឧបត្ថម្ភផ្សេងៗ (ឈ្នូលផ្ទះ សហព័ទ្ធនិងកូន សោហ៊ុយធ្វើដំណើរ ធានារ៉ាប់រងសុខភាព) សម្រាប់មន្រ្តីរាជការនិងបុគ្គលិកបំពេញភារកិច្ចតាមស្ថានតំណាងកម្ពុជានៅបរទេស ស្របតាមអត្រាកំណើនសន្ទស្សន៍តម្លៃទំនិញនៃប្រទេសដែលស្ថានតំណាងតាំងនៅ និងស្របតាមលទ្ធភាពនៃថវិកាជាតិ។