កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ បង្ហាញពីសកម្មភាពសម្រេចបានកាន់តែច្រើន តែសកម្មភាពឆ្ពោះទៅមុខរឹតតែច្រើនបន្ថែមទៀត


ជាទម្លាប់រៀងរាល់សប្តាហ៍ចុងក្រោយប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន។ ជាក់ស្តែង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។

ជាការកត់សម្គាល់ តាមរយៈរបាយការណ៍យើងសង្កេតឃើញថា មានការកើនឡើងនូវសកម្មភាពការងារជាប្រចាំថ្ងៃដែលសម្រេចបានជាបន្តបន្ទាប់ ហើយអ្វីដែលសំខាន់ជាងនោះគឺផែនការសកម្មភាពដែលផ្នែកនីមួយៗ នៃក្រសួងមុខងារសាធារណៈបានដាក់ចេញមក រឹតតែបង្កើននូវសកម្មភាពកាន់តែច្រើនបន្ថែមទៀត ធ្វើយ៉ាងណាសម្រេចឱ្យបាននូវការគ្រប់គ្រង អភិវឌ្ឍវិស័យមុខងារសាធារណៈ រួមទាំងការចូលរួមនៅក្នុងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១