កាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមុខងារសាធារណៈរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន១០០០នាក់ បន្ថែមទៀត ដើម្បីពន្លឿនការពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម នៅតាមបណ្តាខេត្ត
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

ថ្ងៃនេះក្រសួងមុខងារសាធារណៈ កំពុងដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងចំនួន ៥៦០១នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមជម្រាបថា កាលពីឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ បានជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ ដែលក្នុងពេលបច្ចុប្បន្នកំពុងបំពេញការងារនៅតាមបណ្តាឃុំ ចំនួន២៥០ទូទាំងប្រទេស ដែលការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនេះ គឺជាកម្មវិធីនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវអនុវត្តភ្លាមៗ។