“ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នាំយុវជនយ៉ាងហោចណាស់ ជាង១១ម៉ឺននាក់ អានសៀវភៅបន្ថែម”។ នេះជាប្រសាសន៍របស់ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

ឯកឧត្តម មានប្រសាសន៍បែបនេះ ស្របពេលដែលកិច្ចប្រជុំកំពុងពិភាក្សាលើសមិទ្ធផល ដែលសម្រេចបានក្នុងខែធ្នូ ក៏ដូចជាសម្រាប់ឆ្នាំ២០២៤។ យុវជនដែលឯកឧត្តមសំដៅដល់នោះ គឺជាបេក្ខជនដែលបានចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល តាមក្រសួង ស្ថាប័ន ដែលក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំកន្លងមក។ ទន្ទឹមនឹងការលើកឡើងបែបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា “ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម និងមន្ត្រី បាន និងកំពុង «ធ្វើការងារដោយមានក្តីសង្ឃឹម … ធ្វើការងារប្រកបដោយស្នាមញញឹម និងកម្លាំងចិត្ត»។”