ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ (វិញ្ញាសាសួរផ្ទាល់មាត់) នឹងចាប់ផ្តើមនៅម៉ោង ៧:០០នាទីព្រឹកនេះ


បេក្ខជន ៣៦១រូប ដែលបានឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ និងវិញ្ញាសាសរសេរលើកទី២ ដោយជោគជ័យ ត្រូវបន្តចូលរួមប្រឡងប្រជែងលើ «វិញ្ញាសាសួរផ្ទាល់មាត់» ដែលចាប់ផ្តើមនៅម៉ោង ៧:០០នាទីព្រឹកនេះ។ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងណែនាំដល់អនុគណៈកម្មការមេប្រយោគ ពីយន្តការ និងនីតិវិធីដែលកំណត់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសួរផ្ទាល់មាត់។

សូមជម្រាបថា គណៈកម្មការសួរផ្ទាល់មាត់ មានចំនួន ៤៥នាក់ មកពីក្រសួងមុខងារសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានពន្ធដារ និងសាស្ត្រាចារ្យជំនាញ ដែលត្រូវបែងចែកជា ៩ក្រុម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១