ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១) រយៈពេលពេញ ១ថ្ងៃ ដែលមានបេក្ខជនចូលរួមសរុបចំនួន ៥,៦៩៤នាក់ បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព


ក្នុងឱកាសនេះ សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមគាំទ្រដំណើរការការរៀបចំប្រឡងប្រជែង សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ លើសពីនេះ ក៏សូមថ្លែងអំណរគុណដល់បេក្ខជន និងអាណាព្យាបាលទាំងអស់ ដែលបានសហការចូលរួមជាមួយការរៀបចំរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ដោយក្រសួងមុខងារសាធារណៈ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១