ការប្រឡងប្រជែងជ្រើសរើសឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ត្រូវបានបញ្ចប់ដោយជោគជ័យ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ និងដាក់តម្កល់ក្នុងបន្ទប់ដែលមានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង។
សូមថ្លែងអំណរគុណ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យការប្រឡងប្រជែងបញ្ចប់ដោយរលូន តាមការគ្រោងទុក។
សូមបញ្ជាក់៖ ដំណើរការកែសន្លឹកកិច្ចការបេក្ខជន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ តទៅ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល៕