ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅមាន១២ទំព័រ និង១០០សំណួរ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅមាន១២ទំព័រ និង១០០សំណួរ។ វិញ្ញាសានេះពាក់ព័ន្ធនឹងមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈ, គោលនយោបាយរបស់រាជរដ្ឋាភិបាល, រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ, ពលរដ្ឋវិទ្យា, ប្រវត្តិវិទ្យា, ភូមិសាស្ត្រកម្ពុជា, អាស៊ាន និងសេដ្ឋកិច្ច ក្នុងរយៈពេល ២ម៉ោង។
ក្នុងដំណាក់កាលនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបនៃការចាប់ផ្តើមការប្រឡងប្រជែង។