ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) វគ្គទី២ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ។ ការប្រឡងប្រជែងវគ្គទី២ នេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


ខណៈពេលនេះ អនុគណៈកម្មការអនុរក្ស កំពុងដំណើរការប្រជុំ បែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ ព្រមទាំងពិនិត្យលទ្ធផលការងារនាពេលកន្លងមក អំឡុងពេលប្រឡងប្រជែង(វិញ្ញាសាសរសេរលើកទី១) វគ្គទី១ ដែលបានបញ្ចប់ដោយរលូន និងណែនាំការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ជៀសវាងនូវការថ្លោះធ្លោយ។

លើសពីនេះ អនុគណៈកម្មការសន្តិសុខ និងអនុគណៈកម្មការពាក់ព័ន្ធ ក៏កំពុងរៀបចំ ពិនិត្យមណ្ឌលប្រឡង បន្ទប់ប្រឡង តុ កៅអី ក្តារខៀនព័ត៌មាន និងសម្ភារៈសម្រាប់គាំទ្រដល់ដំណើរការប្រឡងប្រជែង។ ករណីរកឃើញមានចំណុចខ្វះខាត ត្រូវសហការដោះស្រាយ និងរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់នៃការប្រឡងប្រជែងជាមួយរដ្ឋបាលសាកលវិទ្យាល័យ និងអាជ្ញាធររដ្ឋបាលមូលដ្ឋាន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១