ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ


សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២ ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យស្ម័គ្រចិត្តផងដែរ។


សូមថ្លែងអំណរគុណ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យការប្រឡងប្រជែងបញ្ចប់ដោយរលូន តាមការគ្រោងទុក។


សូមបញ្ជាក់៖ ដំណើរការកែសន្លឹកកិច្ចការបេក្ខជន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តទៅ នៅសាលាភូមិន្ទរដ្ឋបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១