ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ លើកទី១ បានបន្តដល់ថ្ងៃទី២
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤
សម្រាប់ការប្រឡងនៅថ្ងៃនេះ ត្រូវបានបែងចែកជា ២មណ្ឌល៖ មណ្ឌលទី១ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមណ្ឌលទី២ សាលាភូមិន្ទរដ្ឋបាល។ ដូចសព្វមួយដង ការប្រឡងប្រជែងប្រជែងនឹងត្រូវអនុវត្តន៍តាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល គណៈកម្មការមេប្រយោគធ្វើការរៀបចំតាក់តែងវិញ្ញាសានៅពេលព្រឹក ហើយប្រឡងនៅពេលរសៀល។
សម្រាប់ការប្រឡងនៅពេលរសៀល ត្រូវបានបែងចែកជា ២វេន ហើយវេននីមួយៗ មានបេក្ខជនចូលរួមប្រឡងប្រជែងផ្សេងៗគ្នា វិញ្ញាសាផ្សេងៗគ្នា៕