ការបូកស្រង់ពិន្ទុ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ត្រូវបានបញ្ចប់រួចរាល់


ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ។


ក្នុងនេះក៏មានវត្តមានការសង្កេតការណ៍ និងតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជន ដើម្បីធានាថាការប្រឡងប្រជែងប្រព្រឹត្តទៅតាមគោលកាណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន និងប្រសិទ្ធភាព។


សូមជម្រាបថា លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ចំនួន ៤៤១កន្លែង នឹងប្រកាសនៅពេលបន្តិចទៀតនេះ។ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖


១.ក្រសួងមុខងារសាធារណៈ https://t.me/mcsgovkh

!– wp:paragraph –>


២.ព័ត៌មានមុខងារសាធារណៈ https://t.me/CivilServiceNews31

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១