សិក្ខាសាលា ស្តីពី​ការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងមុខងារសាធារណៈសហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាស្តីពីការកែលម្អគុណភាពនៃការផ្តល់សេវាសារណៈ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានសិក្ខាកាមចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈមកពីគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងតំណាងដៃគូរអភិវឌ្ឍ ចំនួនប្រមាណជាង ៣០០នាក់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងកសាងរដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមទាំងលើកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមានមនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព ក្នុងគោលដៅរួម គឺបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។


ចុចទីនេះដើម្បីទាញយកឯកសារៈ សិក្ខាសាលា ស្តីពី​ការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ
ចុចទីនេះដើម្បីមើលបណ្ណាល័យរូបភាព