វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី ”ការងារហិរញ្ញវត្ថុ និងថវិកា”


រាជធានីភ្នំពេញ៖​ ក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី ”ការងារហិរញ្ញវត្ថុ និងថវិកា” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាភូមិន្ទរដ្ឋបាល។ វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមពីមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៧៩រូប ក្នុងនោះស្រីចំនួន ១៨រូប ដែលមានឋានៈជាអគ្គនាយក អគ្គាធិការអគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មានគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជការជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈ ឲ្យយល់កាន់តែស៊ីជម្រៅបន្ថែមទៀតពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុនិងថវិកា ដើម្បីចូលរួមអនុវត្តថវិកាកម្មវិធីនាឆ្នាំ២០១៧ ខាងមុខនេះ ដែលជាផ្នែកមួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងជាឱកាសសម្រាប់អ្នកចូលរួម បានស្តាប់ និងសិក្សាពីបទពិសោធន៍ ទស្សនៈជោគជ័យនានាដែលនឹងចែករំលែកដោយវាគ្មិនជាច្រើនអញ្ជើញមកពី អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បីទាញយកឯកសារពាក់ព័ន្ធៈ វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី ”ការងារហិរញ្ញវត្ថុ និងថវិកា”​